ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលជួប លោក Om Prakash Bera ទីប្រឹក្សាតំបន់ នៃអង្គការ GHAI និងលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងសហការី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការវិភាគតម្រូវការចំណាយ និងផលចំណេញ (Cost- benefit Analysis) ក្នុងការវិនិយោគប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី តំណាងអង្គការ GHAI អង្គការ CDPP អង្គការ Vital Strategies និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយផងដែរ ៕
















