ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវបេតុង និងផ្លូវ DBST ប្រវែងជាង ៥.០០០ម៉ែត្រ ស្ថិតក្នុងឃុំទំនប់ តភ្ជាប់ទៅកាន់ឃុំត្រប់ ស្រុកបាធាយ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យ តាមដានការដ្ឋានខាងលើ រហូតរួចរាល់១០០% សំដៅធ្វើយ៉ាងណាឲ្យផ្លូវ១ខ្សែនេះ មានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ៕









