ឯកឧត្តមបណ្ឌិត ចាយ បូរិន៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៏ប្រកាន់ភ្ជាប់នូវគុណតម្លៃនៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ចាយ បូរិន៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៏ប្រកាន់ភ្ជាប់នូវគុណតម្លៃនៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍លើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៏ប្រកាន់ភ្ជាប់នូវគុណតម្លៃ នៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល ព្រមទាំងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីជំនឿ និងសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ឯកឧត្តម លោកជំទាវ អន្តរក្រសួង-ស្ថាប័ននានា, តំណាងពាហិរសាសនា ដែលប្រារព្ធឡើងនៅសាលផ្ការំដួល នៃក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីធានាឱ្យបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប៉ិនប្រសប់ ពោរពេញដោយថាមពល ទន់ភ្លន់ម៉ឺងម៉ាត់ និងភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ណែនាំជាបន្តបន្ទាប់ដល់ក្រសួងធម្មការនិងសាសនា រៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿនិងសាសនា ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍជំនឿ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍សម្រាប់សាសនា និងប្រទេសជាតិ តាមរយៈការកាត់បន្ថយភាពអសកម្ម និងភាពអវិជ្ជមានឱ្យបានជាអតិបរមា ដោយការបង្កើនការការពារ និងការថែរក្សាគុណតម្លៃស្នូលក្នុងវិស័យសាសនាឱ្យមានភាពគង់វង្ស និងមានសុខដុមនីយកម្មសាសនាទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានសង្កាត់ធ្ងន់ថា សេចក្តីព្រាងច្បាប់សាសនានេះ គឺជាការចាប់ផ្តើមដ៏មានសារៈសំខាន់ នៅក្នុងយន្តការដឹកនាំ គ្រប់គ្រង វិស័យធម្មការ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវការប្រតិបត្តិ និងការអនុវត្តសកម្មភាពគ្រប់សាសនាប្រកប ដោយភាពត្រឹមត្រូវ និងភាពសុខដុមរមនាសាសនានៅកម្ពុជា។ ដោយឡែកសេចក្តីព្រាងច្បាប់សាសនានេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់ក្រសួងយកទៅប្រើប្រាស់សំដៅធានាថា នៅពេលប្រកាសដាក់ឱ្យអនុវត្ត ត្រូវមានគុណភាព ប្រសិទ្ធភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព និងចីរភាព ព្រមទាំងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

នាឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីក្រោមឱវាទ ដើម្បីជាធាតុចូលក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពដូចខាងក្រោម៖

១). ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការ និងសាសនាទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីស្វែងយល់អំពីគោលបំណងសេចក្តីព្រាងច្បាប់នេះ ឱ្យបានស៊ីជម្រៅ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធម្មការនិងសាសនា។
  
២). ត្រូវយល់ដឹងពីបរិការជាក់លាក់ និងជាក់ស្ដែងនៅក្នុងវិស័យនីមួយៗ ដូច្នេះក្នុងការកសាងច្បាប់ និងត្រូវពិចារណាពីនីតិវិធីនិងវិធានទូទៅ ជាមួយនឹងបរិការជាក់ស្ដែងនៃវិស័យធម្មការនិងសាសនា។
 
៣). ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល ស្ដីពីច្បាប់សាសនារបស់យើងនៅពេលនេះ នឹងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត តាមការរំពឹងទុក ៕










Previous Post Next Post