ភ្នំពេញ៖ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្រ្តី និស្សិត សិក្ខាកាម និងសិស្សនគរបាលពន្ធនាគារ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា សរុបចំនួន ១១៧៨នាក់។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ព្រមទាំងក្រុមការងារពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អនុប្រធានបណ្ឌិត្យសភាកម្ពុជា សាស្រ្តាចារ្យ គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ ៕


































