រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែម


ភ្នំពេញ៖​
នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត។

ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី បានអនុញ្ញាតជូនតំណាងផ្សារទំនើប និងម៉ាត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីក្រសួងអាចពិនិត្យដាក់ចេញនូវដំណោះស្រាយ ដែលឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការរបស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីគំនិតផ្តួចផ្តើមសំខាន់ៗដែលក្រសួងបាននិងកំពុងអនុវត្ត និងគ្រោងនឹងដាក់ចេញ ដើម្បីអាចសម្រួលបន្ថែមទៀតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់រវាងផ្សារនិងក្រុមអ្នកផលិត សំដៅជំរុញការស្រូបទិញនិងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល ដោយផ្តោតសំខាន់លើនិរន្តរភាពនៃការផ្គត់ផ្គង់ និងការធានាគុណភាពតាមរយៈម៉ាកនិងពាណិជ្ជនាម ៕

















Previous Post Next Post