ទីក្រុងសៀងហៃ៖ នៅថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាលើការងារអត្តសញ្ញាណកម្ម រួមមាន៖
១. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយប្រធាននាយកដ្ឋាន នៃកម្មវិធីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺឆ្លង នៃទីក្រុងសៀងហៃ (CDC Shanghai) និងតំណាងអង្គការ Vital strategies នៅទីក្រុងសៀងហៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លេីការងារចុះបញ្ជីអត្រានុកូលដ្ឋាន ដោយផ្តោតលើការចុះបញ្ជីមរណភាព និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់កម្មវិធី super app (网通办 Yīwǎngtōng bàn)។ 
២. បានអញ្ជើញធ្វើការជួបប្រជុំពិភាក្សា និងទស្សនកិច្ចសិក្សានៅក្រុមហ៊ុន C&C Printing Joint Co.Ltd ដើម្បីស្វែងយល់ពីដំណើរសង្វាក់ផលិតកម្ម ដោយផ្តោតលើការផលិត និងការរៀបចំប្រព័ន្ធសុវត្ថិភាពលើឯកសារអត្តសញ្ញាណកម្ម ៕





















