ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះ មានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ 
 
គោលបំណងសំខាន់នៃការរៀបចំកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យស្ថានភាពព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើការពិនិត្យពិភាក្សាស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពុំទាន់មានភាពច្បាស់លាស់ ឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍ ការផ្តល់សេវាសាធារណៈ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយប្រសិទ្ធភាព ៕




















Previous Post Next Post