ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

សារលិខិតគោរពជូនពររបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់! តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែងជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាខួបចម្រើនជន្មាយុរបស់សម្តេច ដែលប្រព្រឹត្តទៅនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត បន្តបង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាតិ គួរឱ្យស្ញប់ស្ញែងជាច្រើនលើគ្រប់វិស័យ តាមរយៈការជំរុញអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយអាទិភាពនានា ដើម្បីគាំទ្រ ដល់ដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ 

ទន្ទឹមនេះ យើងខ្ញុំក៏សូមសម្តែងនូវការគាំទ្រ និងគោរពកោតសរសើរចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយសន្តិសហវិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបន្តរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។

ជាថ្មីម្តងទៀត ស្ថិតក្នុងឱកាសដ៏មហាប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ ជាទីស្រលាញ់ បានសមប្រកបដោយ ព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា» ៕



Previous Post Next Post