ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសមាសភាពសម្រាប់ចូលរួមក្នុងអនុគណៈកម្មការពិធីការក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ និងធ្វើការកំណែទម្រង់របាយការណ៍របស់នាយកដ្ឋាន នៅបន្ទប់ប្រជ៉ំនាយកដ្ឋានច្រកទ្វារទី២។
កិច្ចប្រជុំនេះដែរមានការចូលរួមពី លោក អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំង៣ និងលោក លោកស្រីនាយផ្នែកមួយចំនួនផងដែរ ៕











