អាជ្ញាធរខេត្តកំពង់ស្ពឺ ពន្លឿនការដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៣ឆ្នាំ នៅស្រុកភ្នំស្រួច ដើម្បីឈានទៅបញ្ចប់ទំនាស់និងទទួលបានប្លង់កាន់កាប់ស្របច្បាប់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជ្ញាធរខេត្តកំពង់ស្ពឺ ពន្លឿនការដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៣ឆ្នាំ នៅស្រុកភ្នំស្រួច ដើម្បីឈានទៅបញ្ចប់ទំនាស់និងទទួលបានប្លង់កាន់កាប់ស្របច្បាប់


កំពង់ស្ពឺ៖
 នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រោមការចាត់តាំងពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយលើករណីវិវាទដីធ្លីរ៉ាំរ៉ៃ និស្រួចស្រាល់ រវាងលោក ទូច សុភ័ក្ត្រ ជាមួយនិងក្រុមលោកស្រី យូ រ៉ន លោក ជន មឿន តំណាងប្រជាពលរដ្ឋ ៣៨គ្រួសារ មានទីតាំងដីវិវាទ ស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមយន្តការក្រៅប្រព័ន្ធតុលាការ ឈ្នះ-ឈ្នះទាំងសងខាង ដែលមិនតម្រូវឱ្យគូភាគីចំណាយនូវធនធានប្រាក់កាស និងកាត់បន្ថយពេលវេលា។

លោកបញ្ជាក់ថា ករណីទំនាស់នេះកើតមានរយៈពេលជាង ១៥ឆ្នាំមកហើយ ហើយភាគីទាំងសងខាងបានចំណាយននូវពេលវេលា កម្លាំងកាយចិត្ត ព្រមទាំងទ្រព្យធន ចំណាយលើការក្តីក្តាំគ្នានេះនៅគ្រប់ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ឃុំ ថ្នាក់ស្រុក ខេត្ត ក្រសួងពាក់ព័ន្ធមមួយចំនួន ព្រមទាំងនៅតុលាការគ្រប់ថ្នាក់ និងឈានទៅដល់ការអនុវត្តច្បាប់ ជាប់គុក ជាប់ច្រវ៉ាក់ផងដែរ។ 

លោកបានឱ្យដឹងថា ទីតាំងទំនាស់និងគ្នានេះ មានទំហំជាង ៥២ហិកតា កំពុងមានទំនាស់ជាន់គ្នារវាងក្រុមលោកស្រី យូ រ៉ន លោក ទូច សុភ័ក្ត្រ និងលោកស្រី ឆាយ វីនីតា ប៉ុន្តែទីតាំងដី ដែលជាន់គ្នាជាមួយលោកស្រី ឆាយ វិនីតា មាន ទំហំ ១៨ហិកតា មិនត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយទេ រង់ចាំការដោះស្រាយទាំង០៣ភាគីនាពេលខាងមុខ ហេតុនេះ អង្គប្រជុំលើកយកតែទីតាំងដី ដែលកាន់កាប់ជាន់គ្នារវាងលោក ទូច សុភក្រ្ត និងលោកស្រី យូ រ៉ន ដែលមានទំហំត្រឹម តែ ៣១ហិកតា មកពិភាក្សា និងដោះស្រាយតែប៉ុណ្ណោះ។

នៅក្នុងរង្វង់ដំណោះស្រាយនោះដែរ អង្គប្រជុំបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចំពោះគូវិវាទដែលបានសម្របខ្លួនទទួលយកការដោះស្រាយរបស់គណកម្មការតាមយន្តការ ឈ្នះ ឈ្នះ គឺនិងទទួលបានសិទ្ធិក្នុងការគ្រប់គ្រងស្របច្បាប់។ រដ្ឋបាលខេត្ត និងមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នឹងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនដោយមិនដេញដោលពីអតីតភាព លើការកាន់កាប់អាស្រ័យផលដីនោះឡើយ ព្រមទាំងទទួលបានការលើកទឹកចិត្តពីអាជ្ញាធរនិងមន្ត្រីជំនាញផងដែរ។

បន្ទាប់ពីទទួលយកដំណោះស្រាយឈ្នះ ឈ្នះ ភាគីលោកស្រី យូ រ៉ន តំណាងប្រជាពលរដ្ឋ ៣៨គ្រួសារ និងលោក ទូច សុភ័ក្រ បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានខ្នះខ្នែង យកចិត្តទុកដាក់ ចាត់តាំងតំណាង និងមន្រ្តីពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ និងស្រួចស្រាល់ជាង១៥ឆ្នាំ ប្រកបដោយស្នាមញញឹម ៕


























Previous Post Next Post