អភិបាលខេត្តឧត្តរមានជ័យ ទទួលអំណោយពីគណៈប្រតិភូ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តឧត្តរមានជ័យ ទទួលអំណោយពីគណៈប្រតិភូ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ


ភ្នំពេញ៖
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារទទួលស្វាគមន៍គណៈប្រតិភូ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មការ ពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ការផ្ដល់អំណោយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈការដឹកនាំរបស់លោកជំទាវ ឌិត នីតា គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកលើកទឹកចិត្ត និងសម្រាលបន្ទុកជីវភាពរបស់កងទ័ព ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ដើម្បីបុព្វហេតុជាតិ។

ក្នុងនាមតំណាងកងទ័ពជួរមុខដែលឈរជើងនៅតំបន់ព្រំដែន ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តដ៏សប្បុរសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលតែយកចិត្តទុកដាក់ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនជានិច្ច។

រដ្ឋបាលខេត្តឧត្ដរមានជ័យ នឹងចាត់ចែងចែកចាយអំណោយទាំងនេះទៅដល់កងទ័ពជួរមុខប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបំផុត ដើម្បីឲ្យការលះបង់របស់សប្បុរសជនបានទៅដល់គោលដៅប្រកបដោយចីរភាព ៕










Previous Post Next Post