ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ចុះពិនិត្យរោងចក្រម្សៅដំឡូងមី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ចុះពិនិត្យរោងចក្រម្សៅដំឡូងមី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


ភ្នំពេញ៖
នៅថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីចុះពិនិត្យរោងចក្រម្សៅដំឡូងមី ឧកញ៉ា អាន ម៉ាឌី ស្រុកបារាយណ៍ និងការដ្ឋានសាងសង់រោងចក្រ A.V.C. Investment Co., Ltd ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននិងកំពុងសហការគ្នាយ៉ាងសកម្ម ដើម្បីទាក់ទាញវិនិយោគិនលើវិស័យជាច្រើនឱ្យមកវិនិយោគក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។ លើសពីនេះ ការបង្កើតនូវរោងចក្រឧស្សាហកម្ម ក៏នឹងអាចជួយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ពីការពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ងាកមករកវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ដែលនឹងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេស ព្រមទាំងជួយបង្កើតការងារនិងប្រាក់ចំណូលបន្ថែមជូនប្រជាជនផងដែរ។

សូមបញ្ជាក់ថា បណ្ដុំរោងចក្រ A.V.C. Investment Co., Ltd គឺជាមជ្ឈមណ្ឌលកែច្នៃកសិផលសម្រាប់នាំចេញ ដែលមានដូចជា រោងចក្រអាហារកក (Frozen Food Factory) រោងចក្រកែច្នៃស្វាយចន្ទី (Cashew Processing Factory) រោងចក្រកែច្នៃដំឡូងមី (Cassava Processing Factory) រោងចក្រផលិតជីវធ្យូង (Biochar Production Factory) និងរោងចក្រជីសរីរាង្គជីវសាស្ត្រ (Microbiological Organic Fertilizer Factory) ជាដើម ៕















Previous Post Next Post