អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទន្លេសាប បង្កឲ្យប៉ះពាល់ស្រូវប្រជាកសិករ នៅឃុំស្រែស្តុក ស្រុកកណ្តៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទន្លេសាប បង្កឲ្យប៉ះពាល់ស្រូវប្រជាកសិករ នៅឃុំស្រែស្តុក ស្រុកកណ្តៀង


ពោធិ៍សាត់៖
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទន្លេសាបដែលឡើងលិចបង្កឲ្យប៉ះពាល់ស្រូវប្រជាកសិករ ក្នុងភូមិក្តីឈ្វិត, ភូមិត្រង់, ភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ដោយមានការចូលរួមលោកប្រធានមន្ទីរ និងមន្ត្រីជំនាញ ដោយមានការចូលរួមពីអជ្ញាធរស្រុក ឃុំ ភូមិ និងលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត។ 

-ជាលទ្ធផលនៃការជន់លិចក្នុងស្រុកកណ្តៀង មានឃុំចំនួន៥ (ស្វាយលួង, អន្លង់វិល, កញ្ជរ, ស្រែស្តុក, កោះជុំ) ស្មើនឹង ២៩ភូមិ ប្រជាពលរដ្ឋ ៦២០គ្រួសារ។
-ផ្ទៃដីរងផលប៉ះពាល់សរុប ១.១៩៨ហិចតា នៃផ្ទៃដីអនុវត្ត ៣១.១៤៣ហិចតា (ក្នុងនោះប៉ះពាល់ដំណាំស្រូវកណ្តាល ៣៥ហិចតា, ធ្ងន់ ២៨ហិចតា, បង្កើនរដូវ ១.១៣៥ហិចតា)។
-មន្ទីរកសិកម្ម និងរដ្ឋបាលស្រុក កំពុងសហការចាត់មន្រ្តីជំនាញ និងមន្រ្តីកសិកម្មឃុំ ចុះវាយតម្លៃការខូចខាត ៕












Previous Post Next Post