ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំលើក តម្លើងបន្ទះសូឡា មានអំពូលភ្លើង ប្រើប្រាស់ពន្លឺព្រះអាទិត្យ ចំនួន ១០ដើម ដាក់បំភ្លឺនៅទីស្នាក់ការសមាគអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត ដែលបានឡើងមកកាន់ទីស្នាក់ការសមាគម ដើម្បីសុំជំនួយឧបត្ថម្ភផងដែរ។ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នួន ផារ័ត្ន ដែលបានជួយឧបត្ថម្ភ បន្ទះសូឡា ដាក់បំភ្លឺនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅពេលនេះ ចំនួន ១០ដើម ហើយជាមួយនោះផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានជួយឧបត្ថម្ភបន្ទះសូឡា ដាក់បំភ្លឺតាមដងផ្លូវនៅក្នុងភូមិអតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានចំនួន ៧៥ដើម រួចមកហើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនពលី ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៥គ្រួសារ ដែលបានឡើងមកសុំស្បៀងអាហារគ្រឿងឧបភោគបរិភោគ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពួកគាត់ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករចំនួន ២៥គីឡូក្រាម, មីខ្លាឃ្មុំចំនួន ០១កេស, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២យួរ និងត្រីខកំប៉ុងចំនួន ០១យួរផងដែរ។ ដោយឡែកប្អូនស្រីមេម៉ាយដែលមានកូនតូចៗនៅក្នុងបន្ទុកចំនួន ៤នាក់ ដោយប្រកបរបររើសអេតចាយលក់ដើម្បីបានប្រាក់ទិញអង្ករចិញ្ចឹមជីវិតកូនតូចៗ ប្រចាំថ្ងៃ។ ដោយឃើញពីការលំបាកនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឧបត្ថម្ភថវិកាបន្ថែមមួយចំនួនជូនដល់ក្រុមគ្រួសារនេះផងដែរ ៕












