ឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រី


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ (AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរលើកទី១៤ (COP to AADMER) និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ មានកិច្ចប្រជុំពាក់ព័ន្ធជាច្រើន ដូចជា៖
ទី១). កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល-អាហាលើកទី២៣ (23rd GB of AHÀ Center) 
ទី២). កិច្ចប្រជុំនៃវេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ានលើកទី៨ (Bth ADRP) 
ទី៣). កិច្ចប្រជុំចំហ ACDM លើកទី៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ 
ទី៤). កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ (13th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរលើកទី១៤ (14th COP TO AADMER)
ទី៥). កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China)
ទី៦). កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan)
ទី៧). កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤ (4th AMMDM Plus ROK) ព្រមទាំងប្រារព្ធទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ៕



















Previous Post Next Post