ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំរុញដល់កងកម្លាំងទាំងអស់ បន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងក្មេងទំនើង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំរុញដល់កងកម្លាំងទាំងអស់ បន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងក្មេងទំនើង


បន្ទាយមានជ័យ៖
អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កម្លាំងនគរបាលក្រោមឱវាទ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីវៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំង ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាព ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច កាងារជំនាញរបស់ខ្លួនឲ្យបានល្អ, បន្តស្រាវជ្រាវបង្កា បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, បទល្មើសឆបោក និង កម្ចីអនឡាញខុសច្បាប់, ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការជួញដូរផ្លូវភេទគ្រប់ទម្រង់, ពង្រឹងគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខព្រំដែន, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ៕







Previous Post Next Post