នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា


កំពង់ស្ពឺ៖
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បានដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី សេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ផ្សព្វផ្សាយណែនាំដល់ នាយទាហាន នាយទាហានរង មានដូចជា វិន័យក្នុងអង្គភាពបើនាយទាហាន នាយទាហានរងរូបណាមានធុរៈចាំបាច់ត្រូវសុំអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម, ត្រូវហាត់ប្រាណជាប្រចាំដើម្បីសុខភាព, សម្រាប់អ្នកយាមអ្នកយាមត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុន និងអនុញ្ញាតឲ្យនណាម្នាក់ចេញចូលក្នុងអង្គភាព, តាមមន្ទីរ-ការិយាល័យត្រូវត្រួតពិនិត្យ ទឹក-ភ្លើង មុនចាកចេញពីកន្លែងធ្វើការ, ត្រូវសម្អាតអនាម័យកន្លែងធ្វើឲ្យបានល្អជាប្រចាំ, គោរពបទបញ្ជាថ្នាក់ដឹកនាំ, ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ (១២៩២), គោរពតួនាទីភារកិច្ច ក្នុងអង្គភាពឲ្យបានម៉ឺងម៉ាត់, កម្លាំងតាំងអស់ត្រូវត្រៀមអន្តរាគមន៍ជាបនិច្ច ក្នុងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕









Previous Post Next Post