កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងជនបង្គោលកម្មករ កម្មារិនីភូមិចំនួន ៧៣នាក់ ស្ថិតនៅស្នាក់ការគណបក្សឃុំអមលាំង។
ក្នុងឨកាសនេះដែរ លោក ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិកា និងអាវ ចែកជូនដល់កម្មករ កម្មារិនី ដោយក្នុងម្នាក់ៗទទួលបាន៖ អាវ ១ (ចំនួន ៧៣អាវ) (ឧបត្ថម្ភដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត), ថវិកា ១០,០០០រៀល សម្រាប់កម្មករ កម្មារិនីចំនួន ៧៣នាក់ សររុប ៧៣០,០០០រៀល និងចំណាយផ្សេងៗ ក្នុងកម្មវិធីអស់ ២៦០,០០០រៀល (សរុបចំណាយរួម ៩៩០,០០០រៀល) ផងដែរ ៕





















