អភិបាលខេត្តពោធិ៍សាត់ ជំរុញគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៅតាមតំបន់ទេសចរណ៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ជំរុញគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៅតាមតំបន់ទេសចរណ៍


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់ទេសចរណ៍នានា។

ការជំរុញរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» ពិធីនេះប្រារព្ធឡើង នៅបរិវេណអនុវិទ្យាល័យពោធិ៍សាត់ នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ និងមូលដ្ឋាន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ប្រធានបទនៅឆ្នាំ២០២៥ នេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌។

ឯកឧត្តម ខូយ រីដា ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់ទេសចរណ៍នានា ជាពិសេសត្រូវផ្ដោតលើការលើកកម្ពស់គុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានលក្ខណៈច្នៃប្រឌិត និងទាក់ទាញភ្ញៀវទេសចរ។

ពិធីនេះត្រូវបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានបន្សល់ទុកនូវការប្ដេជ្ញាចិត្តរួមគ្នាមួយក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជាគោលដៅទេសចរណ៍គំរូមួយដែលមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ៕













Previous Post Next Post