ភ្នំពេញ៖ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានអនុគណៈកម្មការខ្លឹមសារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ដើម្បីពិនិត្យ ពិភាក្សាលើឯកសារ និងខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាអនុប្រធានអនុគណៈកម្មការខ្លឹមសារ និងលោក លោកស្រីប្រធាននាយកដ្ឋាន, ការិយាល័យ និងមន្រ្តីជំនាញមួយចំនួនទៀត។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុស និងធ្វើការបែងចែកភារកិច្ចរួចមក អង្គប្រជុំបាន កំណត់យកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង២៖៣០នាទីរសៀល ជាថ្ងៃប្រជុំលើកទី២ ៕

















