ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩០%
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩០%


ភ្នំពេញ៖
នារសៀលថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងថ្មី ក្នុងមូលដ្ឋានខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩០%។

សូមជម្រាបថា សំណង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងថ្មីបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ ២ហិកតា គឺជំនួសឱ្យអគារចាស់ដែលមានសភាពទ្រុឌទ្រោមមិនសមរម្យ។ 

សំណង់អគារថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការបំពេញភារកិច្ចរបស់មន្ត្រីគណបក្ស ការរៀបចំកិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន។ លើសពីនេះ ក៏មានទីធ្លាហាត់កីឡាធំទូលាយ ព្រមទាំងសួនច្បារដ៏ស្រស់ស្អាតសម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងលើកកម្ពស់សុខភាពសាធារណៈផងដែរ ៕










Previous Post Next Post