ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោក ពាក់ព័ន្ធការចុះបំពេញបេសកកម្មបច្ចេកទេស ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោក ពាក់ព័ន្ធការចុះបំពេញបេសកកម្មបច្ចេកទេស ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា


ភ្នំពេញ៖
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Katelijn Van Den Berg ប្រធានក្រុមការងារ និងជាជំនាញការជាន់ខ្ពស់ផ្នែកបរិស្ថាននៃធនាគារពិភពលោក ពាក់ព័ន្ធការចុះបំពេញបេសកកម្មបច្ចេកទេស ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។  

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងក្រសួងបរិស្ថាន ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាថ្នាក់នាំ និងមន្ត្រីបុគ្គលិកពាក់ព័ន្ធនៃអង្គភាពគ្រប់គ្រងគម្រោង ព្រមទាំងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុប៥០រូប។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងរបស់អង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោង បញ្ហាប្រឈម និងសំណើ សំណូមពរផ្សេងៗ ៕














Previous Post Next Post