ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាព និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាព និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ


ភ្នំពេញ៖
នាល្ងាចថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាព និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអនុប្រធានប្រចាំការ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រីប្រធាន អនុប្រធានផែន និងសមាជិ សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ សរុប ៤០រូប។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងលើកទិសដៅការងារបន្ត ដែលបានរាយការណ៍ដោយលោក ប៊ុន ចាន់ ប្រធានលេខាធិការដ្ឋាន ដែលបង្ហាញអំពីសកម្មភាពនៃការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងគោលនយោបាយរបស់គណបក្ស អំពីចំណុចខ្លាំង បញ្ហាប្រឈម និងការដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ដរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នាពេលកន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតលើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាននៅកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យបន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា “សន្តិភាព”ឱ្យបានគង់វង្សជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ និងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួន ដើម្បីឱ្យការអនុវត្តការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ កាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ៕













Previous Post Next Post