បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន១ របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន១ របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន១ របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។

សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី "The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank" សំដៅពិនិត្យ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះ​ផ្សាយ។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែមតាមគ្រប់មធ្យោបាយទាំងតាមរយៈការទាញយកផលប្រយោជន៍ពីធនធានដែលមានស្រាប់ដូចជា បណ្ណាល័យ និងការបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទាំងក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀតផងដែរ ៕













Previous Post Next Post