៧ថ្ងៃ ដើមខែ១០ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ២៦នាក់!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

៧ថ្ងៃ ដើមខែ១០ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ២៦នាក់!


ភ្នំពេញ៖
ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន ៣៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៦នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន៖ នៅថ្ងៃទី១តុលា មាន ១ករណី ស្លាប់ ១នាក់, ថ្ងៃទី២ មាន ៤ករណី ស្លាប់ ៣នាក់ របួស ១២នាក់, ថ្ងៃទី៣ មាន ៦ករណី ស្លាប់ ៥នាក់ របួស ៦នាក់, ថ្ងៃទី៤ មាន ៦ករណី ស្លាប់ ៥នាក់ របួស ២នាក់, ថ្ងៃទី៥ មាន ៩ករណី ស្លាប់ ៦នាក់ របួស ៦នាក់, ថ្ងៃទី៦ មាន ៧ករណី ស្លាប់ ៤នាក់ របួស ១៩នាក់ និងថ្ងៃទី៧ តុលា មាន ៣ករណី ស្លាប់ ២នាក់ របួស ១នាក់។

គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ បើតាមលោក ទូច សុឃៈ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ រនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ៕

Previous Post Next Post