លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់ លើកទី៣ នៃគណៈកម្មាធិការជាតិអាស៊ីអាគ្នេយ៍ប្រឆាំងការជួញដូរមនុស្ស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់ លើកទី៣ នៃគណៈកម្មាធិការជាតិអាស៊ីអាគ្នេយ៍ប្រឆាំងការជួញដូរមនុស្ស


ទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន៖
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៣ នៃគណៈកម្មាធិការជាតិអាស៊ីអាគ្នេយ៍ប្រឆាំងការជួញដូរមនុស្ស។

ដែលភាគីកម្ពុជា មានការចូលរួមពី ឯកឧត្តម ស៊ិន សារាម ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅហ្វីលីពីន លោកស្រី ហេង ពិសី លេខាទូតទី២ នៃស្ថានទូតកម្ពុជាប្រចាំនៅហ្វីលីពីន និងលោកស្រី វរសេនីយ៍ឯក ថោង សុវត្តី ប្រធានក្រុមជំនួយកិច្ចការយុត្តិធម៌ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងមហាផ្ទៃ  រៀបចំឡើងដោយ ក្រុមប្រឹក្សាអន្តរស្ថាប័នថ្នាក់ជាតិប្រឆាំងអំពើជួញដូរមនុស្ស ហ្វីលីពីន (IACAT)។

សមាសភាពចូលរួមរួមមាន គណៈប្រតិភូ តំណាងប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត ដែលអញ្ជើញមកពី គណៈកម្មាធិការ ក្រុមប្រឹក្សា និងក្រុមការងារ អន្តរស្ថាប័នថ្នាក់ជាតិ ប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំ ប្រព្រឹត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន ត្រូវបានរៀបចំ ក្នុងក្របខណ្ឌនៃកិច្ចសន្ទនាអន្តរជាតិម៉ានីឡាលើកទី១១ ស្តីពី ការជួញដូរមនុស្ស (The 11th Manila International Dialogue)។

ក្នុងកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ត្រូវបានអញ្ជើញជាវាគ្មីន និងចែករំលែកបទបង្ហាញ អំពី «កិច្ចសហប្រតិបត្តិការ និងកិច្ចការពារជនរងគ្រោះ ដោយបទល្មើសជួញដូរមនុស្សឆ្លងកាត់ព្រំដែន»។ 

លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកយកមកបង្ហាញនូវបទពិសោធន៍នៃ ការអនុវត្តជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន លើករណីពពោះជំនួសក្នុងគោលបំណងជួញដូរទារក ៕







Previous Post Next Post