អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្ត


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ​ ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់សរុបចំនួន ២០៩រូប ៕










Previous Post Next Post