ឯកឧត្តម ស សេរីវិចិត្រ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការងារបដិសណ្ឋារកិច្ចក្រៅប្រទេសជាមួយក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ស សេរីវិចិត្រ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការងារបដិសណ្ឋារកិច្ចក្រៅប្រទេសជាមួយក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាល


ភ្នំពេញ៖
នៅវិមាន៧មករា នាល្ងាចថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារចំពោះកិច្ចទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការងារបដិសណ្ឋារកិច្ចក្រៅប្រទេសជាមួយក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល។ 

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងនិយាមប្រតិបត្តិនៃការងារបដិសណ្ឋារកិច្ច ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធិភាព នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុយ ជីហ៊ាង, ឯកឧត្តម សុខ វាសនា និងសមាសភាពក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាលមួយចំនួនផងដែរ ៕


















Previous Post Next Post