កម្ពុជា-វៀតណាម ផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នា ព្រមទាំងដាក់ចេញនូវយន្ដការឆ្លើយតបឱ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាពនៃប្រទេសទាំងពីរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-វៀតណាម ផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នា ព្រមទាំងដាក់ចេញនូវយន្ដការឆ្លើយតបឱ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាពនៃប្រទេសទាំងពីរ


ភ្នំពេញ៖
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងគោលបំណងត្រួតពិនិត្យ​ បូកសរុបការងារ និងវាយតម្លៃសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់​ សំដៅដាក់ចេញនូវវិធានការសមស្របបន្ថែមទៀត​ ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ​ និងក្រសួងនគរបាលវៀតណាម​ កាន់តែល្អប្រសើររឹងមាំ​ និងមានប្រសិទ្ធភាព។ 

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងនគរបាលវៀតណាម នឹងបន្ដជួបពិភាក្សាការងារជាមួយបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងស្នងការរាជធានី-ខេត្តមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង បានផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នា ព្រមទាំងដាក់ចេញនូវយន្ដការឆ្លើយតបឱ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាពនៃប្រទេសទាំងពីរ ៕













Previous Post Next Post