ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ៤នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ២នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន៖ មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងអាកាសធាតុ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕