ឧត្តមសេនីយ៍ឯក លន់ សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រង និងបញ្ជាសុនខជំនាញតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក លន់ សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រង និងបញ្ជាសុនខជំនាញតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត


ភ្នំពេញ៖
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រង និងបញ្ជាសុនខជំនាញតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន១៣ ដោយមានសិក្ខាកាមចំនួន៥២រូប នៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (ព្រែកឯង)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ បានឡើងរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន និងមេរៀន ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ក្នុងការហ្វឹកហាត់ ការគ្រប់គ្រង និងបញ្ជាសុនខជំនាញតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយអង្ភភាពបានរៀបចំគ្រូឧទ្ទេសនាម ដែលពោរពេញទៅដោយបទពិសោធន៍ខ្ពស់ និងយូរឆ្នាំ ព្រមទាំងសំរិតសំរាំង មេរៀនសំខាន់ៗចំនួន១៥ ហើយសិក្សាមានរយៈពេល៥ខែដូចខាងក្រោម៖ 
១-ផ្សព្វផ្សាយ បទវិន័យ នគរបាលជាតិកម្ពុជា
២-និយមន័យ ការយល់ដឹងរួម ពីសុនខជំនាញ
៣-ការចិញ្ចឹម និងការថែទាំ សុនខជំនាញ
៤-ការផ្តល់ចំណីអាហារសម្រាប់សុនខ និងការរើសពូជសុនខ
៥-ស្នាដៃ សមិទ្ធផលផ្សេងៗ ដែលការិយាល័យសុនខ កន្លងមកទទួលបាន
៦-បសុឱសថ និងការប្រើប្រាស់ឱសថ
៧-ជម្ងឺសំខាន់ៗ ដែលកើតលើសុនខ
៨-មូលដ្ឋានគ្រឹះ ១៥ កត្តារបស់សុនខជំនាញ
៩-កាយវិការ សុនខ ឆ្លងកាត់ឧបសគ្គផ្សេងៗ 
១០-កាយវិការ សុនខ មានភាពកាចសាហាវ
១១-វិធានការហ្វឹកហាត់ សុនខជំនាញឲ្យរកសារធាតុញៀន 
១២-និយមន័យ និងវិធានការ ហ្វឹកហាត់
១៣-ការយល់ដឹងរួម និងជំពូក ប្រភេទគ្រឿងញៀន
១៤-ការអនុវត្តវិធានការ ស្វែងរកតាមគោលដៅផ្សេងៗ
១៥-ការតេស្ត សាកល្បង និងត្រួតពិនិត្យ ក្នុងការស្វែងរក សារធាតុញៀនតាម ( វាលី, រថយន្ត, ទីធ្លាសួនច្បារ, អគារ, និងទីតាំងស្មុគស្មាញ)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅទីនេះ ហើយក៏សូមយកឱកាសនេះ ផ្តល់អនុសាសន៍ដល់សិក្ខាកាមឲ្យយកចិត្តទុកដាក់ខ្ពស់ ពិសេសបទវិន័យនគរបាលជាតិ និងត្រូវខិតខំអត់ធ្មត់ក្នុងការ ត្រង់ត្រាប់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស ហើយត្រូវយកចំណេះដឹង ជំនាញ ដែលបានមកពីការសិក្សានេះ ទៅសិក្សាធ្វើជាពិសោធន៍ ឲ្យប្រែក្លាយទៅជាការងារស៊ើបអង្កេតជាក់ស្តែងនៅកន្លែងកើតហេតុ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងសកម្មភាពបទល្មើសគ្រប់ប្រភេទ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានបន្តថា វគ្គបណ្តុះបណ្តាល ការគ្រប់គ្រង និងបញ្ជាសុនខជំនាញតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដើម្បីចូលរួមការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលប្រកបដោយវិជ្ជាជីវៈ ៕


















Previous Post Next Post