លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន បានបន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន បានបន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​នេះ​ បានបន្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស​ និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ដោយមានការចូលរួមពិសំណាក់លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ និងជំនួយការ,លោកមេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកនិងកងអនុសេនាធំកងរាជអាវុធហត្ថចល័តផងដែរ។

ថ្លែងនាឨកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន​ មេបញ្ជាការ បានកោតសរសើរ​ និង​ថ្លែង​អំណរគុណ​ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ក្នុងរយះពេលកន្លងមកបានខិតខំប្រឹងប្រែង​​​ លះបង់ពេលវេលា ក្នុងការបំពេញតួនាទី ភារកិច្ច​ ការងារ​ ជូន​ដល់អង្គភាព​ក្នុង ការពារ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម ឧបទ្ទវហេតុផ្សេងៗ និងសង្គ្រោះបន្ទាន់​ ដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ក្នុងគោលបំណងដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូន​ថ្នាក់​ដឹកនាំ​ និងបងប្អូនប្រជាពលរដ្ឋ​​ ព្រមទាំងភ្ងៀវជាតិ-អន្តរជាតិ​ដែល​បានអញ្ជើញមកកាន់ខេត្តកំពង់ស្ពឺទាំងមូលផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន​ មេបញ្ជាការ​ ក៏បានបន្តអោយកម្លាំងកងរាជអាវុធហត្ថត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារ ការ​បង្ការ​ បង្ក្រាប​ និងសង្គ្រោះបន្ទាន់ ដើម្បីត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុពីធម្មជាតិដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន​ មេបញ្ជាការ​​​ ក៏សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ (HoteLine) 1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង) ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕























Previous Post Next Post