ឯកឧត្តម​បណ្ឌិត ចែម វីឌ្យ៉ា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម​បណ្ឌិត ចែម វីឌ្យ៉ា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ


ភ្នំពេញ៖
ឯកឧត្តម​បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គលដ៏ឧត្តុង្គឧត្តមនៃថ្ងៃខួបកំណើតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខ។

សារលិខិតគោរពជូនពររបស់ឯកឧត្តម​បណ្ឌិត ចែម វីឌ្យ៉ា មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសជ័យមង្គលដ៏ឧត្តុង្គឧត្តមនៃថ្ងៃខួបកំណើតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខ តាងនាមគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ គ្រប់ប្រការ និងសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ជូនសម្តេចធិបតី ដើម្បី សម្តេចធិបតី បំពេញឧត្តមបេសកកម្មដ៏ខ្ពង់ខ្ពស់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពថ្កុំថ្កើនជូនប្រជាជនកម្ពុជាតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវសេចក្តីគោរពស្ញប់ស្ញែងក្រៃលែងចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលមិនខ្លាចការនឿយហត់ ហើយបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ពុះពាររាល់ឧបសគ្គតូចធំ ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា បូរណភាពទឹកដីរឹងមាំ ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បានឋិតថេរជារកាល ចម្រុងចម្រើនទៅមុខ ឆ្ពោះទៅរកការសម្រេចគោលដៅរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយលើកស្ទួយកិត្តិសព្ទ កិត្តិនាមព្រះរាជាណាចក្រកម្ពុជា បានឡើងខ្ពស់ត្រដែតទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិទាំងមូល។ 

ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមលើកដៃបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាទាំងពួងក្នុងលោក ជាពិសេសទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមលោកបីបាច់តាមថែរក្សាជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យបវរមហាប្រសើរ ជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យគ្រប់ផ្នែកដ៏ល្បីខ្ទរខ្ទារជារៀងដរាបតទៅ។

សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត និងភក្តីភាពដ៏ស្មោះស្ម័គ្រជ្រាលជ្រៅបំផុតពីយើងខ្ញុំទាំងអស់គ្នា» ៕

Previous Post Next Post