ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ ចុះសួសុខទុក្ខ​ ឧត្តម​សេនីយ៍ត្រី នាង​ សាត​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩) រាជធានីភ្នំពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ ចុះសួសុខទុក្ខ​ ឧត្តម​សេនីយ៍ត្រី នាង​ សាត​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩) រាជធានីភ្នំពេញ


កំពង់ស្ពឺ​​៖
ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​ ​របស់លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥​ម្សិលមិញ​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) ចុះសួរសុខទុក្ខ​ លោក​ឧត្តម​សេនីយ៍ត្រី នាង​ សាត​ រងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩) រាជធានីភ្នំពេញ។

នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍​​​ ម៉េង ស្រ៊ុន មេបញ្ជាការ រួមនិងក្រុមការងារ បានសំណេះសំណាល​​អំពីសុខភាព ស្ថានភាព​ជំងឺ​បច្ចុប្បន្ន​ និងបានជួនពរដល់​​លោក​ឧត្តម​សេនីយ៍ត្រី នាង​ សាត​​ ឲ្យបានជាឆាប់ជាសោះស្បើយពីជំងឺ ព្រមទាំង​បានឧបត្ថម្ភ​ជា​ថវិការ​ចំនួន​ ១,០០០.០០០រៀល (មួយលានរៀល) រួមនឹងផ្លែឈើមួយកន្ត្រកផងដែរ ៕










Previous Post Next Post