ឯកឧត្តម អ៊ូច ភា អញ្ជើញដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អ៊ូច ភា អញ្ជើញដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ទីស្តីការ ក្រសួង សង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការរង អគ្គាធិការរង អគ្គនាយករង នាយករង ប្រធាននាយកដ្ឋាន ប្រធានផ្នែក អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមណ្ឌល ប្រធានមន្ទីរ ប្រធានសាខា និងអ្នកពាក់ព័ន្ធ សរុបចំនួន ២២០នាក់។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានប្រគល់សៀវភៅនែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន ១០០ក្បាល ដល់ក្រសួងផងដែរ ៕











Previous Post Next Post