កម្ពុជា-ម៉ាឡេស៊ី សហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-ម៉ាឡេស៊ី សហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងថែមទៀត


ទីក្រុងម៉ាឡាកា៖
នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម YB DATO Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥។ 

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម YB DATO Sri Tiong King Sing ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសម្ចាស់ផ្ទះចំពោះគណៈប្រតិភូកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំទិវាទេសចរណ៍ពិភពលោក សន្និសិទទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ និងភាពជាអ្នកដឹកនាំរបស់ឯកឧត្តម YB DATO Sri Tiong King Sing ដែលជាប្រធានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍អន្តរជាតិទាំងបីនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។

សូមបញ្ជាក់ជូនថា ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាលពីថ្ងៃទីទី៣ ខែកញ្ញា ឆ្នាំ២០១៩។ 

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសទាំងពីរ ក៏បានរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី១ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នានេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយនឹងការអបអរសាទរចំពោះការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» ឯកឧត្តមរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា និងម៉ាឡេស៊ី នឹងកាន់តែលើកកម្ពស់បន្ថែមមួយកម្រិតទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ជូនបន្ថែមថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ី មកកម្ពុជា មានចំនួន ៩៤.២៦០នាក់ កើនឡើង ៧,៣%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥, ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន ៦៦.២៩៨នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ៕ 


Previous Post Next Post