ឧត្តមសេនីយ៍ឯក សារិន សារីណូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានច្រកទ្វារទី២
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក សារិន សារីណូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានច្រកទ្វារទី២


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ ក្នុងនោះដែរក៏មានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្ដីព្រាងរបាយការណ៍ ហើយក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ ជាមួយគ្នានោះលោកក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំងបីឡើងរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈម របស់ការិយាល័យនីមួយៗ។
 
ជាកិច្ចបន្ទាប់ លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានមានប្រសាសន៍បូកសរុប ណែនាំការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖
-បានលើកសរសើរដល់ការិយាល័យរដ្ឋបាលសរុបក្នុងការបំពេញតួនាទីភារកិច្ចបានល្អ 
-បានណែនាំលោកនាយការិយាល័យទាំង៣ ពង្រឹងក្នុងការរាយការណ៍រាល់សកម្មភាពតាមបណ្តាប៉ុស្តិ៍
-បានណែនាំលោកនាយការិយាល័យរដ្ឋបាលសរុបត្រូវបណ្តុះបណ្តាលមន្ត្រីថ្មីជានារីដើម្បីអានរបាយការណ៍នៅពេលប្រជ៉ំនានា
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន ដែលទទួលតាមបណ្តាប៉ុស្តិ៍ ត្រៀមរៀបចំធ្វើផែនការសម្រាប់ចុះត្រួតពិនិត្យទៅតាមបណ្តាប៉ុស្តិ៍នៅឆមាសទី២នេះ
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវបន្តគោរពបទវិន័យនគរបាលជាតិឲ្យបានល្អប្រសើរ និងត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ៕










Previous Post Next Post