អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំចៅសង្កាត់ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំចៅសង្កាត់ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព


ភ្នំពេញ៖
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តី ពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឲ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណ គ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់បានទាន់ពេលវេលាចំគោលដៅ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិ ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅសាលប្រជុំ រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម គណប្រតិភូអមដំណើរ លោក លោកស្រីថ្នាក់ដឹក នាំមន្ទីរសង្គមកិច្ច និងមន្ទីរអប់រំខេត្ត ប្រធានការរិយាល័យសង្គមកិច្ច និងការរិយាល័យអប់រំក្រុង-ស្រុក មេឃុំចៅសង្កាត់ ទាំង១០០ រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ដើម្បីធ្វើឲ្យប្រសើឡើងវិញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាល ពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាព សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។ 

ឯកឧត្តមអភិបាលខេត្ត ក៏កោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធី ជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បាននឹងកំពុងគាំទ្រជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផល ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល។ 

បើតាមលោក លឿង ថុនា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវ មានក្រុង១ និងស្រុក៩ មាន ១០០ឃុំ សង្កាត់ មានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចំនួន ៣៨,៩៥០គ្រួសារ។ ព្រមជាមួយគ្នានេះ សាខាមូលនិធិជាតិជំនួយសង្គមខេត្តតាកែវ កំពុងតែប្រចាំការសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានគត់មត់ ពិសេសកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ ៕










Previous Post Next Post