ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ ព្រមទាំងរដ្ឋបាលឃុំអំពិលទឹក បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំង ធ្វើឱ្យលិចលង់តាមដងផ្លូវលំ និងផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងភូមិសាស្ត្រឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្តាំផ្ញើសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះកូនតូចៗ។
ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលកំពុងលិចទឹក នៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក សម្រាប់ទិញដីចាក់ផ្ទះចំនួន ៥០ឡាន នៅពេលទឹកស្រក់វិញផងដែរ ៕















