ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យអគារសាលប្រជុំស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យអគារសាលប្រជុំស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួមដំណើរដោយ ឯកឧត្តមអនុប្រធាន ឯកឧត្ដម ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ នៃស្រុកសាមគ្គីមានជ័យ បានអញ្ជើញពិនិត្យអគារសាលប្រជុំស្នាក់ការគណបក្សដែលទើបស្ថាបនារួច ១០០% ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនផងដែរថា អគារសាលប្រជុំនេះ មានបណ្តោយប្រវែង ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៥.០៧៧ម៉ែត្រក្រឡា ស្ថិតនៅក្នុងបរិវេណនៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងត្រូវបានបញ្ចប់ការសាងសង់នៅពេលថ្មីៗនេះ ហើយគ្រោងនឹងរៀបចំពិធីក្រុងពាលី នឹងសូត្រមន្ដតាមគន្លងប្រពៃណីនិងសាសនា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ តាមសំណូមពរគណបក្សមូលដ្ឋាន។ 

រីឯការដាក់សម្ពោធផ្លូវការដើម្បី ប្រើប្រាស់សម្រាប់បម្រើដល់ការងារគណបក្ស នឹងរៀបចំនៅពេលអនាគតដ៏ឆាប់ខាងមុខនេះ ៕










Previous Post Next Post