រដ្ឋមន្រ្តីសុខាភិបាល៖ គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ ដូច្នេះអ្នកបម្រើសេវាគ្រប់គ្នា ត្រូវចូលគិតគូរពីសុវត្ថិភាពរបស់អ្នកជំងឺ ដែលភាគច្រើននៃបញ្ហាកើតឡើងសុទ្ធតែអាចជៀសវាងបាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល៖ គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ ដូច្នេះអ្នកបម្រើសេវាគ្រប់គ្នា ត្រូវចូលគិតគូរពីសុវត្ថិភាពរបស់អ្នកជំងឺ ដែលភាគច្រើននៃបញ្ហាកើតឡើងសុទ្ធតែអាចជៀសវាងបាន


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើបាឋកថាក្នុងវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានការចូលរួមពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣,៣៤៧នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការលះបង់របស់មន្រ្តីសុខាភិបាលនៅមូលដ្ឋាន ជាពិសេសបុគ្គលិកសុខាភិបាល ជាស្រ្តីខ្មែរ ដែលបានលះបង់កំលាំងកាយចិត្ត ដើម្បីប្រជាជន មាតុភូមិ និងសុខភាព ហើយវីរភាពនេះ គឺជាមោទនភាពរបស់សហភាតរៈសុខាភិបាលគ្រប់រូប។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យសុវត្ថិភាពអ្នកជំងឺមានភាពប្រសើរឡើង ព្រោះថាសុវត្ថិភាពអ្នកជំងឺ គឺជាសុវត្ថិភាពរបស់អ្នកបម្រើសេវា។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ នៃភាពជាអ្នកដឹកនាំ ដែលមានភាពសកម្ម ចំនួនពីរចំនុចមកធ្វើការបកស្រាយរួមមាន៖ (១). អ្នកដឹកនាំដែលស្ថិតក្នុងភាពសកម្ម ត្រូវមានសមត្ថភាពធ្វើការ/ផ្តោតការយកចិត្តទុកដាក់នៅគ្រប់ស្ថានភាព(multifocal) ហើយអាចផ្សារភ្ចាប់ការងារទាំងអស់ឱ្យមានភាពប្រទាក់ក្រឡាក្នុងដំណើរឆ្ពោះទៅសម្រេចបានគោលដៅ និង(២). អ្នកដឹកនាំត្រូវមានសមត្ថភាពសម្របសម្រួល (adaptive)ដើម្បីជំនះស្ថានភាពលំបាកៗ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការពិចារណា និងមានការរំពឹងទុកជាមុនជានិច្ច។ 

បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយកទម្រង់ផ្សេងៗរបស់ការយល់ដឹង ដោយវិចារណញ្ញាណ ដូចជា៖ (១). ទស្សនទាន(concept), (២). ការវិនិច្ឆ័យ (judgment) និង(៣). វិចារណកិច្ច (Reasoning) មកធ្វើការពន្យល់។

ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យតេជោសន្តិភាព បានលើកយកប្រធានបទនៃទាក់ទាញអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានកាន់តែច្រើន។ បន្ទាប់ពីមានការសាកសួរ និងបកស្រាយយ៉ាងផុសផុល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នីបានធ្វើការសន្និដ្ឋានថា ការអភិវឌ្ឍន៍វិជ្ជាជិវៈគឺជាគន្លឹះមួយសម្រាប់ការបង្កើនទំនុកចិត្តរបស់ប្រជាជន ដែលការអភិវឌ្ឍនេះ អ្នកប្រកបវិជ្ជាជីវៈទាំងអស់ផ្តោតជាសំខាន់លើ៖ (១). ការបង្កើនសមត្ថភាពគ្លីនិក, (២). ពង្រឹងក្រមសីលធម៌និងភាពមានវិជ្ជាជីវៈ, (៣). ការប្រាស្រ័យទាក់ទងរវាងអ្នកផ្តល់សេវា និងអ្នកផ្តល់សេវា, (៤). ការប្រើប្រាស់ភាពជាអ្នកដឹកនាំ និង(៥). ការយល់ដឹងពីសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍ ៕


























Previous Post Next Post