ទីក្រុងកែប ខេត្តកែប សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីក្រុងកែប ខេត្តកែប សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។

ក្នុងពិធីដ៏វិសេសវិសាលនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករទេសចរណ៍, ប្អូនៗយុវជន ស.ស.យ.ក., យុវជនកាកបាទក្រហមកម្ពុជា, គ្រប់ផ្នែក គ្រប់ថ្នាក់នៅលើទឹកដីនៃខេត្តកែប ប្រមាណ ២០០នាក់។

ថ្លែងក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តកែបមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះការកែកម្អរចនាសម្ព័ន្ធរូបវ័ន្តស្រស់ស្អាត ជាពិសេសវិថីតេជោសន្តិភាពឆ្នេរអង្កោល ដោយមានការបំពាក់ភ្លើង និងការអភិវឌ្ឍកែលម្អឆ្នេរអង្កោលដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ខេត្តកែប ជាខេត្តដែលមានសក្តានុពលសម្បូរបែប មានឆ្នេរសមុទ្រ និងកោះស្រស់ស្អាត, កសិទេសចរណ៍, ទេសចរណ៍ធម្មជាតិ, និងម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដោយការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត បានបែងចែកជាប៉ូលទេសចរណ៍ ចំនួន ៤គឺ ប៉ូលទេសចរណ៍តំបន់ទីក្រុងធម្មជាតិកែបចាស់, ប៉ូលទេសចរណ៍តំបន់បៃតងអង្កោល, ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍, ប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ ៕






























Previous Post Next Post