ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញធ្វើបទនមស្ការព្រះរតនត្រ័យ សមាទាសីល ព្រមទាំងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គីនៅវត្តព្រះពុទ្ធអណ្តែត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបុណ្យដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
សូមជម្រាបជូនផងដែរថា បុណ្យកឋិនទាន គឺជាបុណ្យដ៏ពិសេសមួយនៅក្នុងសាសនាព្រះពុទ្ធដែលមានចែងព្រះវិន័យ ហើយការប្រារព្ធពិធីបុណ្យនេះមានរយៈកាលតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ៕

























