ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្តខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស.
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្តខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស.


ភ្នំពេញ៖
នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្តខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ និងផែនការការងារអនុវត្តបន្ត។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវតែបន្ដអនុវត្ដការងាររបស់នាយកដ្ឋាន និងត្រូវបង្កើនកិច្ចសហការគ្នា រក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមចំណែកផ្តល់សេវាជូនដល់សមាជិក ប.ស.ស. និងសាធារណជន ឱ្យកាន់តែឆាប់រហ័ស និងច្បាស់លាស់។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលកន្លងមកបានអនុវត្តការងារទៅដោយរលូន និងសូមរក្សាជំហរនេះ ដើម្បីបន្ដចូលរួមសកម្មភាពការងារជាមួយអង្គភាពឱ្យកាន់តែរីកចម្រើនទទួលបានលទ្ធផលល្អគួរជាទីមោទនៈបន្ថែមទៀត។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាននាយកដ្ឋាន លោក/លោកស្រី អនុប្រធាននាយកដ្ឋាន លោក/ លោកស្រី ប្រធាន-អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប្រមាណជាង២០រូប ៕

















Previous Post Next Post