ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤៣ (43th ASEAN Ministers on Energy Meeting (AMEM-43) and Its Associated Meetings) នៅប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានបញ្ចប់ជាមួយការប្តេជ្ញារួមគ្នាកសាងបណ្តាញអគ្គិសនីភ្ជាប់ប្រទេសអាស៊ានក្រោមការគាំទ្រពីសហគមន៍អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះ ភាគីកម្ពុជាក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយក្រុមហ៊ុនប្រេងអាមេរិក ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ធនាគារពិភពលោក (World Bank) ប្រទេសសឹង្ហបុរី ក្រុមហ៊ុនប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំត្រីភាគីកម្ពុជា ឡាវ និងវៀតណាម ៕











