ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HUNTER McGee មន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក ដោយមានវត្តមានចូលរួមពី ឯកឧត្តម អគ្គនាយករង លោកលោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លេខាទូត និងមន្រ្តីទទួលបន្ទុកកិច្ចការបរទេសប្រចាំស្ថានទូតអូស្រ្តាលី។

កិច្ចពិភាក្សា គឺផ្តោតសំខាន់លើការស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័ន ACIC  អូស្រ្តាលី និងពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការលើការងារជំនាញរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ស្ថាប័ន ACIC អូស្រ្តាលី ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ ជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ៕





















Previous Post Next Post