រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA ចូលជួបសម្តែងការគួរសម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA ចូលជួបសម្តែងការគួរសម


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) ប្រធានក្រុមប្រឹក្សាភិបាលអង្គការ នៃសមាគមសហប្រតិបត្តិការជប៉ុន-ខ្មែរ (JCIA) និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាល។ 

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ លោក ហ្វូមីអូ យ៉ាម៉ាដា និងគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ជំនួបសំណេះសំណាល និងសម្តែងការគួរសមនៅក្រសួងពាណិជ្ជកម្មនារសៀលនេះ។ 

លោកប្រធាន ហ្វូមីអូ យ៉ាម៉ាដា ក៏បានជម្រាបជូនអំពីសមាសភាពប្រធានអង្គការ JCIA ថ្មី ជូនលោកជំទាវរដ្ឋមន្ត្រី និងបានបង្ហាញជូនអំពីទិសដៅរបស់អង្គការ JCIA ដែលជាដៃគូសហការ ដែលបានផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពាធិ៍សែនជ័យ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ជួយបង្កើតមជ្ឍមណ្ឌលថែទាំមនុស្សចាស់ និងសេវាសង្គមផ្សេងៗ និងជម្រុញការវិនិយោគពីជនជាតិជប៉ុនក្នុងវិស័យសង្គម និងឧស្សាកម្មនៅកម្ពុជា ៕











Previous Post Next Post