រដ្ឋមន្រ្តី ហួត​ ហាក់ គូសបញ្ជាក់ពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសុវត្ថិភាពរបស់កម្ពុជាដល់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន (JATA)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តី ហួត​ ហាក់ គូសបញ្ជាក់ពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសុវត្ថិភាពរបស់កម្ពុជាដល់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន (JATA)


ទីក្រុងណាហ្គូយ៉ា៖
នាព្រឹកថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៥​ ក្នុងដំណើរទស្សនកិច្ច​ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍ ឯកឧត្តម​ ហួត​ ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានជួបពិភាក្សាការងារជាមួយ​លោក Astushi Sakai តំណាងទីភ្នាក់ងារសមាគមន៍ទេសចរណ៍ជប៉ុន (JATA) និងសហការី អំពីការបង្កើតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា​ និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents)។​

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាលើការបង្កើតកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិដែលត្រូវបានផ្តល់កិច្ចធានាដោយរាជរដ្ឋាភិបាលកម្ពុជា។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនតំណាងសមាគមទីភ្នាក់់ងារទេសចរណ៍ជប៉ុនពីសក្តានុពលទេសចរណ៍កម្ពុជាដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគលើវិស័យទេសចរណ៍យ៉ាងច្រើនពីវិនិយោគិនបរទេស និងការចាប់ដៃសហការគ្នារវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំ Famtrip មកប្រទេសកម្ពុជា ជួបពិភាក្សាគ្នាបង្កើតជាកញ្ចប់ទស្សនកិច្ច។ 

គូភាគីទាំងពីរ ក៏បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។ 

សូមបញ្ជាក់ជូនថា​ សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents-JATA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩​ ហើយមានសមាជិកជាក្រុមហ៊ុនទេសចរណ៍ធំៗ ជាង ១.១០០​ក្រុមហ៊ុន​នាពេលបច្ចុប្បន្ន ៕








Previous Post Next Post