អគ្គនាយកមូលនិធិ GX បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យមកធ្វើដំណើរទេសចរនៅកម្ពុជាឱ្យបានច្រើនឡើងបន្ថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកមូលនិធិ GX បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យមកធ្វើដំណើរទេសចរនៅកម្ពុជាឱ្យបានច្រើនឡើងបន្ថែមទៀត


ភ្នំពេញ៖
នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Leung Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន​ និងសហការី ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងការអញ្ជើញមកទទួលគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជាដែលបំពាក់ជូនដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។ 

ក្នុងជំនួបពិភាក្សាការងារដ៏សំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី បានផ្លាស់ប្តូរយោបល់ទស្សនៈបន្ថែមលើកិច្ចសហប្រតិបត្តិរវាងមូលនិធិ GX ដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេសហុងកុង និងក្រសួងទេសចរណ៍ ដោយផ្តោតលើការចូលរួមជួយក្នុងសកម្មភាពមនុស្សធម៌នៅតំបន់ជនបទមួយចំនួន ព្រមទាំងការជួយបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យមកធ្វើដំណើរទេសចរនៅកម្ពុជាឱ្យបានច្រើនឡើងបន្ថែមទៀត ៕


Previous Post Next Post