ក្រុមហ៊ុន ENN Group China ដ៏ធំផ្នែកបញ្ញាសិប្បនិមិត្ត (AI) ពីខេត្ត Hebei Guangxi ចាប់អារម្មណ៍ចុះ MoU ជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីអភិវឌ្ឍទេសចរណ៍វៃឆ្លាត (Smart Travel)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមហ៊ុន ENN Group China ដ៏ធំផ្នែកបញ្ញាសិប្បនិមិត្ត (AI) ពីខេត្ត Hebei Guangxi ចាប់អារម្មណ៍ចុះ MoU ជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីអភិវឌ្ឍទេសចរណ៍វៃឆ្លាត (Smart Travel)


ភ្នំពេញ៖
នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China និងសហការី ចូលជួបសម្តែងការគួរសម គោរពស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគម​ទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដោយធ្វើការនាំមកនូវបចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ ហើយឯកឧត្តមរដ្ឋមន្រ្តី បានឯកភាពជួយសម្របសម្រួលជូនក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបា​នគាំទ្រដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងដើម្បីជួយជំរុញកំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត បង្កើតឡើងជាង៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង ៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង ២២ពាន់ដុល្លារអាម៉េរិក ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង១០០ ដ៏ធំនៅប្រទេសចិន ៕













Previous Post Next Post